សាររបស់លោកអគ្គនាយក

ខេម ខាប់ភីថល ម.ក ហៅកាត់ថា (“ក្រុមហ៊ុន”) ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត (គ្រឹះស្ថានឯកជន) មានទីស្នាក់ការកណ្តាលនៅអគារលេខ៣១៨ ផ្លូវលេខ២៧១ ភូមិ៥ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចុះបញ្ជីក្រោមលេខ៖ ០០០២៦៩៨៦ ត្រូវបាន បង្កើតឡើងក្នុងគោលបំណង និងក្តីសុបិន្តរបស់ក្រុមហ៊ុន DGB Capital Co.,LTD នៅប្រទេស កូរ៉េខាងត្បូង ដែលជាម្ចាស់ភាគហ៊ុនតែមួយគត់របស់យើង។

វាពិតជាអស្ចារ្យណាស់ សម្រាប់របាយការណ៍ដែលបានបង្ហាញពីភាពជោគជ័យ និងការរីកចម្រើនឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំរបស់ ខេម ខាប់ភីថល ម.ក។ កំណត់ត្រាពីកំណើនគួរឱ្យកត់ សម្គាល់បែបនេះ គឺដោយសារតែមានការទទួលស្គាល់ និងគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើននៃ ការផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះជូនទៅដល់ពួកគាត់។ បន្ថែមពីលើនេះទៀត គឺជាការចូលរួម យ៉ាងសស្រាក់សស្រាំពីក្រុមបុគ្គលិករបស់ ខេម ខាប់ភីថល ម.ក គ្រប់ជាន់ថ្នាក់ក្នុងការបំពេញ សេវាកម្មហិរញ្ញវត្ថុដោយមិនខ្លាចភាពនឿយហត់ និងសុចរិតភាព។

ខេម ខាប់ភីថល ម.ក កំពុងបន្តពង្រីកខ្លួន និងបើកសាខាជាច្រើនបន្ថែមទៀតដើម្បីបំពេញតំរូវការ ដល់អតិថិជនដែលកំពុងតែមានកង្វះខាតដើមទុន នៅពេលពួកគេមានបំណងចង់បើកអាជីវកម្មថ្មី ឬ ពង្រីកអាជីវកម្មដែលមានស្រាប់។ ពួកយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវ “ភាពបទ បែននៃការផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន”។

ទោះបីជាមានការរីកចម្រើនឥតឈប់ឈរយ៉ាងណាក្តីក៏ ខេម ខាប់ភីថល ម.ក បានមិនភ្លេចពីការ ចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីជាផ្នែកមួយជួយដល់សង្គមជាតិ។ ជាលទ្ធផល ពួកយើងក្នុងការ ផ្តួចផ្តើមកម្មវិធីសង្គម CSR (Corporate Social Responsibility) ដើម្បីរួមចំណែកអភិវឌ្ឍសហគមន៏ដោយចាប់ដៃគូរជាមួយអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ដើម្បីជួយដល់សាលាក្នុងតំបន់ដោយសាង សង់ផ្លូវចាក់បេតុង ទៅកាន់ខ្លោងទ្វាធំ ខ្លោងទ្វាក្រោយ និងផ្គត់ផ្គង់សម្ភារៈសិក្សាដល់សិស្សដែល ខ្វះខាតនៅក្នុងឆ្នាំនេះ។ លើសពីនេះទៀតយើងបានឧបត្ថម្ភម៉ាស់ជាច្រើនតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីផ្តល់ជូនទៅដល់បងប្អូនប្រជាពលករប្រើប្រាស់ ដើម្បីចូលរួមទប់ស្តាត់ និងកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩។

Mr. Ros Thearith, CEO

We are ready to help you

© រក្សារសិទ្ធិ 2023 - គ្រិះស្ថានមីក្រូហិរញ្ញវត្ថុ ខេម ខាប់ភីថល ម.ក. | ទំនាក់ទំនង | ការងារ | គោលការណ៍ឯកជនភាព